នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ លោក ហុង ប្រុស អភិបាលរងស្រុក និងលោក ប្រាក់ គា អភិបាលរងស្រុកស្រែអំបិល ដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរឃុំ រៀបចំទីតាំងសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ចំនួន ០៣ទីតាំង នៅទីតាំងសាលាបឋមសិក្សាបឹងព្រាវ សាលាបឋមសិក្សាស្រែអំបិល និងសាលាបឋមសិក្សាជីខលើ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភព: រដ្ឋា






