រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សមាជិកគណៈកម្មាធិការសាខា នាយកប្រតិបត្តិ ក្រុមប្រតិបត្តិសាខា បាននាំយកទេយ្យវត្ថុគ្រឿងឧបភោគបរិភោគ ចង្ហាន់ និងបច្ច័យ ទៅប្រគេនដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តទេពនិមិត្ត ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖ ដើម្បីអបអរសាទរឱកាសដ៏បវរមហាប្រសើរ នៃព្រះរាជពិធីបុណ្យចំរើនព្រះជន្មគំរប់ខួប ៨៥ ព្រះវស្សា យាងចូល ៨៦ ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលនឹងប្រារព្ធទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២១ ខាងមុខនេះ។

នៅព្រឹកថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នេះឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សមាជិកគណៈកម្មាធិការសាខា នាយកប្រតិបត្តិ ក្រុមប្រតិបត្តិសាខា បាននាំយកទេយ្យវត្ថុគ្រឿងឧបភោគបរិភោគ ចង្ហាន់ និងបច្ច័យ ទៅប្រគេនដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តទេពនិមិត្ត ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា និងសហការីទាំងអស់ សូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យបារមីថែរក្សាព្រះមហាស្វេតច្ឆត្រ វត្ថុសក្តិសិទ្ធក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ពិសេសទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមព្រះអង្គប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ ។

គ្រឿងឧបភោគបរិភោគ និងបច្ច័យដែលបានប្រគេនជូនវត្តរួមមាន៖ អង្ករ៥០គីឡូក្រាម មី២កេស ត្រីខ២ឡូ ទឹកបរិសុទ្ធ២កេស ម៉ាស់២ដុំ ចង្ហាន់ ម្ហូបអាហារ បង្អែម និងបច្ច័យចំនួន២០០,០០០រៀល។

អត្ថបទទាក់ទង