រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានដឹកនាំកិច្ចប្រជុំជាមួយសមាជិក សមាជិកា ដើម្បីពិភាក្សាលើរបៀបវារ: ដូចខាងក្រោម÷

១.ការប្រកាសការកែសម្រួលសមាសភាពគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងក្រុមការងារដីរដ្ឋថ្នាក់ក្រុង ស្រុក
២.សេចក្តីរាយការណ៍ អំពីរបាយការណ៍វឌ្ឍនភាព នៃការបោះបង្គោលដីរដ្ឋរបស់របស់រដ្ឋបាលក្រុង ស្រុក នីមួយៗ
៣. បញ្ហាផ្សេងៗ

ក្នុងកិច្ចប្រជុំ លោកជំទាវអភិបាលខេត្ត បានណែនាំដល់ប្រតិបត្តិករពាក់ព័ន្ធទាំងអស់ បន្តចូលរួមសហការអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ពិសេសគណ:កម្មាធិការដែលទើបកែសម្រួលសមាសភាពថ្មីនេះ ត្រូវរៀបចំពង្រឹងការអនុវត្តការងារ ដើម្បីជាធាតុក្នុងការរៀបចំផែនការទៅអនាគត ស្របតាមចក្ខុវិស័យ នៃផែនការប្រើប្រាស់ដីធ្លី រួមទាំង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗ សំដៅធានា និងបម្រើប្រយោជន៍រួម។

ដោយឡែក មុននឹងបញ្ចប់ លោកជំទាវ បានអំពាវនាវដល់សមាជិក សមាជិកា អង្គប្រជុំ ត្រូវអនុវត្តអនុសាសន៍របស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងគោលការណ៍ណែនាំនានា របស់ក្រសួងមានសមត្ថកិច្ច ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ផងដែរ៕

អត្ថបទទាក់ទង