រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចលេខ ០៤៨ ស.ស.រ របស់រដ្ឋបាលខេត្តកោះកុង ស្ដីពីការផ្អាកអាជីវកម្ម អាហារដ្ឋាន ហ៊ី កែវ និងធនាគារអេស៊ីលីដា សាខាស្រុកស្រែអំបិល ជាបណ្ដោះអាសន្ន ស្ថិតក្នុងភូមិសាស្ត្រស្រុកស្រែអំបិល

នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចលេខ ០៤៨ ស.ស.រ ចុះថ្ងៃចន្ទ ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកោះកុង ស្ដីពីការផ្អាកអាជីវកម្ម អាហារដ្ឋាន ហ៊ី កែវ និងធនាគារអេស៊ីលីដា សាខាស្រុកស្រែអំបិល ជាបណ្ដោះអាសន្ន ស្ថិតក្នុងភូមិសាស្ត្រស្រុកស្រែអំបិល និងពិភាក្សាលើការងារមួយចំនួន ដោយមានការអញ្ជើញចូលរួមពីកម្លាំងប្រដាប់អាវុធខេត្ត លោក លោកស្រី អភិបាលរងស្រុក នាយករដ្ឋបាលស្រុក កម្លាំងប្រដាប់អាវុធស្រុកទាំងបីប្រភេទ និងលោកមេឃុំស្រែអំបិល នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។


ប្រភព: រដ្ឋា

អត្ថបទទាក់ទង