/ / /

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ បានអញ្ជេីញចូលរួមវគ្គផ្សព្វផ្សាយសេចក្តីណែនាំ​ ស្តីពីដំ​ ណើរការចាប់ផ្តើមរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) របស់រដ្ឋបាលក្រុង/ស្រុក និងឃុំ/សង្កាត់ ទូទាំងខេត្តកោះកុង នៅស្រុកស្រែអំបិល

ថ្ងៃសុក្រ​ ១០កេីត​ ខែជេស្ឋ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី២១​ ខែឧសភា​ ឆ្នាំ២០២១​ (រដ្ឋបាលស្រុកស្រែអំបិល)

ទីចាត់ការផែនការនិងវិនិយោគ​ បានសហការជាមួយ​ មន្ទីរផែនការខេត្ត​ រៀបចំវគ្គផ្សព្វផ្សាយសេចក្តីណែនាំ​ ស្តីពីដំ​ណើរការចាប់ផ្តើមរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) របស់រដ្ឋបាលក្រុង/ស្រុក និងឃុំ/សង្កាត់ ទូទាំងខេត្តកោះកុង នៅស្រុកស្រែអំបិល​ ក្រោមអធិបតីភាព÷ លោកស្រី​ ណុប​ ប៊ុណ្ណរី​ តំណាងលោកស្រីប្រធានក្រុមប្រឹក្សាស្រុក​ លោក​ លី​ ចន្ទរាសី​ អភិបាលនៃគណៈអភិបាលរងស្រុក​ និងលោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ ព្រមទាំងមានការអញ្ជេីញចូលរួម​ ក្រុមប្រឹក្សាឃុំទាំង៦​ មេឃុំ​ ស្មៀន​ មន្ត្រីជំនាញរដ្ឋបាលស្រុក​ កងប្រដាប់អាវុធទាំង៣ប្រភេទ​ និងអ្នកពាក់ព័ន្ធជុំវិញស្រុកក្នុងគោលបំណង÷

១-ផ្សព្វផ្សាយគោលការណ៍ណែនាំ​ ស្តីពីដំណេីរការរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិល​ ២០២២-២០២៤

២-បណ្តុះបណ្តាលបំពេញបន្ថែមសេចក្តីណែនាំបច្ចេកទេសការងាររៀបចំកម្មវិធីវនិយោគ៣ឆ្នាំរំកិល​ 

៣-ពង្រឹងសមត្ថភាពដល់មន្ត្រីជំនាញស្រុក​ ក្រុុមប្រឹក្សាឃុំ​ និងស្មៀន

៤-​គាំទ្របច្ចេកទេសក្នុងការប្រមូលធាតុចូលរៀបចំកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ។

អត្ថបទផ្សេងទៀត

  • មន្ទីរកិច្ចការនារី/
    15/06/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត និងមន្ត្រី០១ រូប បានចូលរួមកម្មវិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី ៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ”TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល” ក្រោមអធិបតីភាព លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅសាលមហោស្រពខេត្ត ។

  • មន្ទីរកិច្ចការនារី/
    15/06/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានដឹកនាំ កិច្ចប្រជុំប្រជុំពិភាគ្សា ស្តីពីការរៀបចំផែនការសកម្មភាព ឆ្នាំ២០២៧ និងផែនការយុទ្ធសាស្រ្តថវិកា ២០២៧-២០២៩ របស់មន្ទីរកិច្ចការនារីខេត្តកោះកុង ។

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    15/06/2026

    លោក ហូង ចំរើន ប្រធានការិយាល័យនីតិកម្មកសិកម្ម និងលោក គង់ មិនា ប្រធានការិយាល័យកសិ-ឧស្សាហកម្ម បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ជីថ្នាំកសិកម្ម ប្រកបដោយប្រសិទ្ធិភាពសុវត្ថិភាព និងបច្ចេកទេសមុននិងក្រោយពេលប្រមូលដំណាំបន្លែ បច្ចេកទេសកែច្នៃ ពីគុណភាព សុវត្ថិភាពចំណីអាហារ នៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង

  • ហេង គីមឆន/
    15/06/2026

    សារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៩០ យាងចូល ៩១ ព្រះវស្សា

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/06/2026

    រដ្ឋបាលឃុំកោះស្ដេច បានចុះធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំង ផ្ទះសំណាក់​ និងបន្ទប់ជួល និងបានផ្សព្វផ្សាយអនុក្រឹតលេខ​ ០៣​ អនក្រ.បក​ ចុះថ្ងៃទី៥​ ខែមករា​ ឆ្នាំ២០២៦​ ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពទីតាំងរស់នៅប្រមូលផ្ដុំ​ ស្ថិតនៅភូមិកោះស្តេច

  • ហេង គីមឆន/
    15/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣