ថ្ងៃ ចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០២៦ លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានដឹកនាំ កិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំផែនការសកម្មភាព ឆ្នាំ២០២៧ និងផែនការយុទ្ធសាស្រ្តថវិកា ២០២៧-២០២៩ របស់មន្ទីរកិច្ចការនារីខេត្តកោះកុង ។






