កោះកុង រសៀលថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី ០១ រូប ចូលរួមពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវ:លើកទី៩ TVET DAY ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល” ក្រោមអធិបតីភាព លោក ឈិត រតន: អភិបាលរង នៃគណ:អភិបាលខេត្ត នៅសាលមហោស្រពខេត្ត ។














