ស្រុកកោះកុង: រដ្ឋបាលឃុំតាតៃក្រោម នៅថ្ងៃចន្ទ ៩កើត ខែចែត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិនា ឆ្នាំ ២០២១ លោក ធិន សម្បត្តិ មេឃុំ បានដឹកនាំកម្លាំងរួមមាន: ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ ប៉ុស្តិ៍សុខភាពឃុំ និងកម្លាំងប្រជាការពារភូមិ បានបន្តអនុវត្តនូវសកម្មភាពដោយ ចុះពិនិត្យ និងវាស់កម្តៅប្រជាពលរដ្ឋ ២នាក់ប្តីប្រពន្ធ ដែលបាននឹងកំពុងដាក់អោយធ្វើចត្តាឡីស័កនៅផ្ទះលោក លី សុវណ្ណ ស្ថិតនៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង។
ប្រភព: សន សេង