ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ ថ្ងៃច័ន្ទ ៩កើត ខែចែត្រឆ្នាំជូត ទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរឃុំបានដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ អាជ្ញាធរភូមិ និងបុគ្គលិកប៉ុស្តិ៍សុខភាពឃុំ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគបាលការពារព្រំដែនទឹកប្រចាំចំណុចឡាំដាំបានបន្តចុះធ្វើការតាមដានប្រជាពលរដ្ឋចេញចូលក្នុងមូលដ្ឋានឃុំ។ ជាលទ្ធផល ឃើញមានប្រជាពលរដ្ឋមកពីតំបន់រាជធានី/ខេត្តដែលមានករណីឆ្លងជំងឺកូវីដ- ១៩ក្នុង សហគមន៍មានចំនួន៩នាក់ចូលមកក្នុងភូមិកោះស្រឡក្នុងផងដែរក្រុមកាងារបានធ្វើចត្តាឡីស័កពួកគាត់ដោយដាក់អោយនៅក្នុងផ្ទះដាច់ដោយឡែក និងណែនាំអោយពួកគាត់អនុវត្តអោយបានតាមការណែនាំរបស់ក្រសួងសុខាភិបាលស្តីពីនិតិវិធីនៃការធ្វើចត្តាឡីស័ក ។
ប្រភព: សន សេង