/ / /

លោកមេឃុំជ្រោយប្រស់បានដឹកនាំក្រុមការងារឃុំ ចុះពិនិត្យ និងវាស់កម្តៅប្រជាពលរដ្ឋចំនួន១គ្រួសារនៅភូមិជ្រោយប្រស់

ស្រុកកោះកុង: រដ្ឋបាលឃុំជ្រោយប្រស់ នៅថ្ងៃអាទិត្យ ៨កើត ខែចែត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង ៤:១៥ នាទីរសៀល លោក ពុំ ធឿន មេឃុំជ្រោយប្រស់ បានដឹកនាំក្រុមការងារឃុំរួមមាន: សមាជិកក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មន្ត្រីប៉ុស្តិ៍សុខភាពឃុំ បានចុះពិនិត្យ និងវាស់កម្តៅ ប្រជាពលរដ្ឋចំនួន ០១គ្រួសារ ដែលក្នុងនោះមានឈ្មោះ ចាន់ នឿន ភេទស្រី អាយុ ៤៨ឆ្នាំ ទើបតែមកពីខេត្តកំពង់សោម មកផ្ទះបងប្អូននៅចំណុចថ្មពាង ក្នុងភូមិជ្រោយប្រស់ បានមកប៉ះពាល់អ្នកក្នុងផ្ទះទាំងក្មេង ទាំងចាស់ ចំនួន០៧នាក់ ។ បន្ទាប់ពីបានពិនិត្យ និងវាស់កម្តៅរួច លោកមេឃុំបានធ្វើការណែនាំ និងដាក់អោយធ្វើចត្តាឡីស័កនៅផ្ទះបងប្អូនរបស់គាត់ ស្ថិតនៅចំណុចថ្មពាង ភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង។

ប្រភព: សន សេង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/08/2026

    លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុកគិរីសាគរ និងជាអនុប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុង លោកស្រី ផល សុជាតិ សមាជិកក្រុមប្រឹក្សាស្រុកលោក តេង សុខហេង ប្រធានការិយាល័យរដ្ឋបាល និង ហិរញ្ញវត្ថុនិង លោកស្រី ហ៊ឹម ស្រីណា ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុក បានចូលរួមបណ្តុះបណ្តាល”សេវាសង្គម និងរដ្ឋបាលឌីជីថល “

  • រដ្ឋបាលស្រុកស្រែអំបិល/
    28/08/2026

    លោក ជា ច័ន្ទកញ្ញា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល បានអញ្ជើញពិធីប្រកាសកែសម្រួលនិងតែងតាំង គណៈកិត្តិយស និងទទួលស្គាល់គណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកកោះកុង ខេត្តកោះកុង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈភិបាលខេត្តកោះកុង និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/08/2026

    លោក គឹម រម្នី អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរ លោក ឃឿន សំ ប្រធានស្តីទីការិយាល័យអប់រំ យុវជន និងកីឡា និងមន្រ្តីការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកបានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្ដីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន និងការបង្ហាញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស(HRMIS) ថ្មី

  • រដ្ឋបាលស្រុកស្រែអំបិល/
    28/08/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមពីធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ នៃការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា រវាងគណៈកម្មការជំនាញខេត្តកោះកុង និងគណៈកម្មការ ជំនាញខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

  • មន្ទីរអប់រំ យុវជន និងកីឡា/
    28/08/2026

    មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានសហការជាមួយមន្ទីរមុខងារសាធារណៈ ដឹកនាំអង្គសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈនៃអង្គគ្រូបង្រៀន និងការបង្ហាញពីការចូលប្រើប្រាស់ប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ(HRCPD)ថ្មី  

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    28/08/2026

    ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយអំពីលទ្ធផលគ្រួសារកសិករ និងជ្រើសរើសតំណាងកសិករ ដែលទទួលបានការគាំទ្រពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER)