រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរឃុំកោះកាពិ បានសហការណ៍ជាមួយប៉ុស្តិ៍នគរបាលការពារព្រំដែនទឹកប្រចាំឡាំដាំ ចុះតាមប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ ថ្ងៃសុក្រ៦កើតខែចែត្រឆ្នាំជូតទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ កម្លាំងប៉ុស្ថិ៍នគបាលការពារព្រំដែនទឹកប្រចាំចំណុចឡាំដាំបានបន្តចុះធ្វើការតាមដានប្រជាពលរដ្ឋចេញចូលក្នុងមូលដ្ឋានឃុំតាមផ្លូវទឹក ។ ជាលទ្ធផល ពុំឃើញមានប្រជាពលរដ្ឋមកពីតំបន់រាជធានី/ខេត្តដែលមានករណីឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ និងពុំមានពលករមកពីប្រទេសថៃ និងប្រទេសវៀតណាម ដែលចូលមកក្នុងមូលដ្ឋានឃុំទេ។

ប្រភព: សន សេង

អត្ថបទទាក់ទង