នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំក្រុមការងារទទួលអំណោយពីសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង ដែលដឹកនាំដោយ ព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាឡាត់គណខេត្តកោះកុង ព្រះចៅអធិការវត្តសាមគ្គីគិរីទ័ពជាង និងជាព្រះប្រធាន និងមានការនិមន្ដ និងអញ្ជើញចូលរួមពី ព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍ធរ អនុគណស្រុកស្រែអំបិល ព្រះចៅអធិការវត្តសិលារតនារាម ហៅវត្តអង្គរភ្នំខ្លុង និងជាព្រះអនុប្រធាន ព្រមទាំងព្រះតេជគុណ លោក លោកស្រី សមាជិក សមាជិកា សមាគមន៍សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅសាលាស្រុកស្រែអំបិល ខេត្តកោះកុង។ អំណោយទាំងនោះ រួមមាន ទឹកបរិសុទ្ធ ១៥កេស មី ០៨កេស ទឹកក្រូច ០២កេស ទឹកផ្លែឈើ ០៣កេស ជែលលាងដៃ ០៨ដប ម៉ាស់ ១០ប្រអប់ ទឹកអាកុល ៣០លីត្រ ធូបមូស ០១ដុំធំ និងសាប៊ូលុច្ស ០១ដុំធំ។
រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរព្រះគុណ និងអរគុណ និងសូមប្រគេនពរ និងជូនពរ បវរសួស្ដី មហាប្រសើរ និងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព: វឿន រិទ្ធី