រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចពិភាក្សាសម្របសម្រួល ជាមួយក្រុមដីធ្លី ៣១៧ គ្រួសារ ដែលស្នេីជួយពន្លឿនការវាស់វែងដល់អ្នកដែលនៅសល់ ៩៥ ឡូតិ៍ទៀត នៅស្រុកស្រែអំបិល

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញដឹកនាំកិច្ចពិភាក្សាសម្របសម្រួល ជាមួយក្រុមដីធ្លី ៣១៧ គ្រួសារ ដែលស្នេីជួយពន្លឿនការវាស់វែងដល់អ្នកដែលនៅសល់ ៩៥ ឡូតិ៍ទៀត។ក្នុងកិច្ចពិភាក្សាលោកអភិបាលខេត្តរង បានសន្យាថា និងជួយជំរុញក្នុងការវាស់វែងដី ៩៥ ឡូ ដែលមិនទាន់បានវាស់វែងជូន និងធ្វើអោយបានលឿនតាមដែលអាចធ្វេីបាន និងសូមកុំឲ្យក្រុមប្រជាពលរដ្ឋ នៅក្នុងក្រុម ៣១៧ គ្រួសារ ឡើងទៅក្រសួង ដែនដីទៀត។

អត្ថបទទាក់ទង