លោក សេង សុធី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានអញ្ជើញចុះពិនិត្យស្ថានភាពសាលារៀនដោយផ្តោតលើ ការជួសជុលតុកៅអីសម្រាប់សិស្សរៀនបន្ទាប់ពីបើកបវេសនកាល ពិភាក្សាជាមួយមេជាងដើម្បីរៀបចំឲ្យមានថ្នាក់រៀន និងពិគ្រោះយោបល់ ដើម្បីរកតុកៅអី ក្តារខៀន ឲ្យដំណើរការសាលារៀន ព្រមទាំងពិគ្រោះយោបល់ និងពិភាក្សាក្នុងការរៀបចំបន្ទប់ពិសោធន៍។