លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញមកទទួលចាក់វ៉ាក់សាំងការពារកូវីដ-១៩ (Sinopharm) លើកទី១ នៅមន្ទីរពេទ្យបង្អែកស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងនោះដែរ លោកអភិបាលបានសំដែងនូវការដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី បានផ្តល់ឱកាសឲ្យលោកបានទទួលវ៉ាក់សាំងនេះ ដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត។
ប្រភព: ប៊ួ សុភា