លោក តុង យ៉ាវ អភិបាលរងស្រុក បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារ ក្នុងវិស័យជលផលនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត ក្រុមការងារក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អភិបាលរងស្រុកស្រែអំបិល ស្រុកបូទុមសាគរ មេឃុំថ្មស មេឃុំជីខក្រោម មេឃុំជ្រោយស្វាយ មេភូមិ គណកម្មការសហគមន៍នេសាទថ្មស គណៈកម្មការសហគមន៍ជ្រោយស្វាយ គណៈសហគមន៍នេសាទកោះខ្យង និងអ្នកនេសាទពាក់ព័ន្ធ នៅសាលប្រជុំវិទ្យាល័យស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៨:០០នាទីព្រឹក





