ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦
នៅព្រឹក ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឧបត្ថម្ភ ជញ្ជីងថ្លឹងទំងន់ និងវាស់កម្ពស់ ចំនួន ១គ្រឿង ឧបករណ៍វាស់សម្ពាធឈាមស្វ័យប្រវត្តិប្រើថ្ម (Automatic Blood Pressure) ចំនួន ១គ្រឿង និងឧបករណ៍វាស់ចង្វាក់បេះដូង និងកំហាប់អុកស៊ីសែនក្នុងឈាមខ្នាតតូច (Pulse Oxymetry) ចំនួន ១គ្រឿង ជូនវិទ្យាល័យកោះស្ដេច សម្រាប់ប្រើប្រាស់នៅបន្ទប់សុខភាពសិក្សា។






