លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទិន្នន័យដីវាស់វែងមានលក្ខណៈប្រព័ន្ធនៅស្រុកគិរីសាគរ ខេត្តកោះកុង
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទិន្នន័យដីវាស់វែង មានលក្ខណៈប្រព័ន្ធ នៅស្រុកគិរីសាគរ ខេត្តកោះកុង។ កិច្ចប្រជុំនេះ គឺដើម្បីត្រួតពិនិត្យ បញ្ជាក់ជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ពិនិត្យឱ្យបានច្បាស់មុននឹងធ្វើការបិទផ្សាយទិន្នន័យក្បាលដី ជាសាធារណ: ជៀសវាងកំហុសឆ្គងដោយប្រការណាមួយ៕