លោក ប្រាក់ វិចិត្រ អភិបាល នៃគណ:អភិបាលស្រុកមណ្ឌលសីមា បានទទួលស្វាគមន៍ គណ:ប្រតិភូ គណ:កម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរកម្ពុជា ចុះពិនិត្យនិងវាយតម្លៃឆ្នេរខ្សាច់កម្សាន្ត នៅក្នុងស្រុកមណ្ឌលសីមា និងបានចាត់តាំង លោក ចេង មុនីរិទ្ធ អភិបាលរងស្រុក សហការ ជាមួយគណៈប្រតិភូ ចុះពិនិត្យ ឆ្នេរចាំយាម និងឆ្នេរប៉ាក់ខ្លង ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។