លោក ប៉ែន ប៊ុនឈួយ អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា និងជាប្រធានលេខាធិការដ្ឋានភូមិ ឃុំ មានសុវត្ថិភាព បានដឹកនាំក្រុមការងារ ចុះធ្វើវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ៩ ចំណុចស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានប្រជាពលរដ្ឋចូលរួមសរុប ១០៧ នាក់ ស្រី ៨០ នាក់។