/ / /

សកម្មភាពចុះត្រួតពិនិត្យ​ជនជាតិ​ ដែលមានការសង្ស័យ​ ឬពាក់ព័ន្ធនឹងជំងឺ​កូវីដ-១៩​ ក្នុងព្រឹត្តការណ៍​ថ្ងៃទី២០​ ខែកុម្ភៈ​ នៅរាជធានីភ្នំពេញ នៅឃុំកោះស្តេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង

នាព្រឹកថ្ងៃទី២១​ ខែ​កុម្ភៈ​ ឆ្នាំ២០២១​ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា​ តាមការណែនាំរបស់លោកជំទាវ​អភិបាលខេត្ត​ លោក​ ចេង​ មុនីរិទ្ធ​ អភិបាល​ស្រុក​ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក​ បានចាត់តាំង​ លោក​ ទួន​ ឪទី​ អភិបាលរងស្រុក​ ដឹកនាំក្រុមការងារ​ចុះត្រួតពិនិត្យ​ករណីជនជាតិ​ចំនួន២១​ នាក់ ដែលមានការសង្ស័យ​ ឬពាក់ព័ន្ធនឹងជំងឺ​កូវីដ-១៩​ ក្នុងព្រឹត្តិការណ៍​ថ្ងៃទី២០​ ខែកុម្ភៈ​ នៅរាជធានីភ្នំពេញ​ នៅតាមកំពង់ផែ​ ផ្ទះសំណាក់​ ភោជនីយ៍ដ្ឋាន​​ នៅភូមិកោះស្តេច​ ឃុំកោះស្តេច​ ឱ្យតាមដាន​ និងយកចិត្តទុកដាក់ខ្ពស់​ ក្នុងការ​ការពារ​ ជំងឺកូវីដ-១៩​ ហេីយបានណែនាំដល់ម្ចាស់កំពង់ផែ​ ផ្ទះសំណាក់​ ភោជនីយ៍ដ្ឋាន​នីមួយៗ​ ផ្សព្វផ្សាយ​ និងអនុវត្តន៍តាមវិធានការណ៍របស់​រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល​ ក្នុងការទប់ស្កាត់ឱ្យបានល្អបំផុតក្នុងការឆ្លងចូលដល់សហគមន៍ទ្រង់ទ្រាយធំ​ នាពេលរសៀល​បានចុះត្រួតពិនិត្យ​ នៅក្រុមហ៊ុន​ យូ​ ញៀន​ កំពង់អៅស៊ីវវង់​ ប្រសិនបេីមានករណីសង្ស័យ​ ត្រូវរាយការណ៍បន្ទាន់ដល់អាជ្ញាធរមូលដ្ឋាន។

អត្ថបទផ្សេងទៀត

  • មន្ទីរផែនការ/
    26/09/2026

    មន្ទីរផែនការខេត្តកោះកុង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងអង្គភាពប្រចាំខែកញ្ញា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/09/2026

    រដ្ឋបាលឃុំភ្ញីមាស ចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់កិច្ចសន្យាគម្រោងសាងសង់ផ្លូវអាមេ១ខ្សែ ធានាគុណភាពរយៈពេល៦ខែ រួចរាល់ ស្ថិតនៅភូមិតានី

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/09/2026

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំ សំណេះសំណាលសួរសុខទុក្ខ ដល់កម្លាំងប្រជាការពារឃុំ

  • មន្ទីរបរិស្ថាន/
    26/09/2026

    លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមកិច្ចប្រជុំពិភាក្សាការងារស្តីពីការដាំស្តារព្រៃកោងកាង នៅតំបន់រ៉ាមសារកោះកាពិ។ កិច្ចប្រជុំនេះដឹកនាំដោយលោក អ៊ុយ កាម៉ាល អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងជាប្រធានគ្រប់គ្រងគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព

  • មន្ទីរបរិស្ថាន/
    26/09/2026

    លោក សែម សុខលីណា អនុប្រធានការិយាល័យអភិរក្សសមុទ្រ និងតំបន់ឆ្នេរ បានចូលរួមសិក្ខាសាលារយៈពេល ១៤ថ្ងៃ ស្តីពី «ការប្រើប្រាស់បច្ចេកវិទ្យារូបភាពផ្កាយរណប ដើម្បីត្រួតពិនិត្យ និងតាមដានធនធានគម្របដីព្រៃឈើ ភ្លើងឆេះព្រៃ និងព័ត៌មានក្នុងវិស័យបរិស្ថាន» ដែលប្រព្រឹត្តទៅនៅក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។

  • មន្ទីរបរិស្ថាន/
    26/09/2026

    លោកនាយករងដែនជម្រកសត្វព្រៃតាតៃ និងលោកនាយករងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង បានចូលរួមកិច្ចប្រជុំពិភាក្សាពិនិត្យលើសេចក្តីព្រាងរបាយការណ៍លេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រចាំខែកញ្ញា ឆ្នាំ២០២៦។