/ / /

ពិធីសំណេះសំណាល ជាមួយអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម ក្នុងឱកាសអបអរខួបទី៦៦ ទិវាខួបកំណើតកាកបាទក្រហមកម្ពុជា ១៨ កុម្ភៈ ១៩៥៥ -១៨ កុម្ភៈ ២០២១

សាខា កក្រក ខេត្តកោះកុង៖នៅរសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះនៅទីស្នាក់ការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង សហការជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកោះកុង បានរៀបចំពិធីសំណេះសំណាល ជាមួយអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម ក្នុងឱកាសអបអរខួបទី៦៦ ទិវាខួបកំណើតកាកបាទក្រហមកម្ពុជា ១៨ កុម្ភៈ ១៩៥៥ -១៨ កុម្ភៈ ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាកក្រក ក្រុងខេមរភូមិន្ទ ក្រុមប្រតិបត្តិសាខា ក្រុមការងារមន្ទីរសាធារណៈការ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមយ៉ាងច្រើនកុះករ ។

ចាប់ផ្តើមកម្មវិធី លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា និងក្រុមការងារ បានធ្វើបទបង្ហាញដល់អង្គពិធីទាំងមូលបានយល់ដឹងពីប្រវត្តិចលនាកាកបាទក្រម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះទាំង៧ វិធានការការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធ្វើការផ្សព្វផ្សាយបន្តទៅដល់សាលារៀន មិត្តភក្តិ និងសហគមន៍រៀងៗខ្លួនផងដែរ។

មានមតិសំណេះសំណាលក្នុងពិធីនោះដែរ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានឱ្យដឹងថានៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះគឺជាខួបលើកទី៦៦ឆ្នាំដែលកាកបាទក្រហមកម្ពុជាបានបង្កើតឡើងតាំងពីថ្ងៃទី១៨ កុម្ភៈ១៩៥៥ – ១៨ កុម្ភៈ ២០២១។កាកបាទក្រហមកម្ពុជាត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ជំនួយសង្គ្រោះ និងធ្វើជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌ ដើម្បីសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតក្នុងប្រទេសកម្ពុជាដោយមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្តេជ្ញាដង្ហែតាមព្រះរាជគន្លងវីរៈគំរូមនុស្សធម៌ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាដើម្បសុខុមាលភាព
ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុត។

នៅក្នុងឆ្នាំ ២០២០កាកបាទក្រហមកកម្ពុជាមានសាខាកាកបាទក្រហមកម្ពុជាទាំង២៥ រាជធានីខេត្ត អនុសាខាតាមស្រុក ក្រុង ឃុំសង្កាត់បណ្តាញយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាប្រមាណជាង៥ម៉ឺននាក់ នៅតាមសហគមន៍ក្នុងរាជធានី-ខេត្តទាំង២៥ ដែលបានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុត ។

ចុងបញ្ចប់នៃពិធីអបអរខួបទី៦៦ ទិវាខួបកំណើតកាកបាទក្រហមកម្ពុជា នេះដែរ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា និងសមាជិក សមាជិកាគណៈកម្មាធិការសាខា ក៏បានផ្តល់ជូនមួកសុវត្ថិភាពចំនួន ៨១មួក ខិតប័ណ្ណអប់រំច្បាប់ចរាចរណ៍ចំនួន ៦២០ច្បាប់ (ឧបត្ថម្ភដោយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកោះកុង) និងថវិការបស់សាខា មួយចំនួន ជូនដល់អ្នកស្ម័គ្រចិត្ត និងយុវជន ផងដែរ ។

អត្ថបទផ្សេងទៀត

  • មន្ទីរកិច្ចការនារី/
    15/06/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានដឹកនាំ កិច្ចប្រជុំប្រជុំពិភាគ្សា ស្តីពីការរៀបចំផែនការសកម្មភាព ឆ្នាំ២០២៧ និងផែនការយុទ្ធសាស្រ្តថវិកា ២០២៧-២០២៩ របស់មន្ទីរកិច្ចការនារីខេត្តកោះកុង ។

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    15/06/2026

    លោក ហូង ចំរើន ប្រធានការិយាល័យនីតិកម្មកសិកម្ម និងលោក គង់ មិនា ប្រធានការិយាល័យកសិ-ឧស្សាហកម្ម បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ជីថ្នាំកសិកម្ម ប្រកបដោយប្រសិទ្ធិភាពសុវត្ថិភាព និងបច្ចេកទេសមុននិងក្រោយពេលប្រមូលដំណាំបន្លែ បច្ចេកទេសកែច្នៃ ពីគុណភាព សុវត្ថិភាពចំណីអាហារ នៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង

  • ហេង គីមឆន/
    15/06/2026

    សារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៩០ យាងចូល ៩១ ព្រះវស្សា

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/06/2026

    រដ្ឋបាលឃុំកោះស្ដេច បានចុះធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំង ផ្ទះសំណាក់​ និងបន្ទប់ជួល និងបានផ្សព្វផ្សាយអនុក្រឹតលេខ​ ០៣​ អនក្រ.បក​ ចុះថ្ងៃទី៥​ ខែមករា​ ឆ្នាំ២០២៦​ ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពទីតាំងរស់នៅប្រមូលផ្ដុំ​ ស្ថិតនៅភូមិកោះស្តេច

  • ហេង គីមឆន/
    15/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    15/06/2026

    លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អមដំណើរ​ដោយ​លោកស្នងការរងចំនួន ៥រូប និងលោកមេបញ្ជាការវរនគរបាលការពារព្រំដែនគោក៨២៧ ១រូប អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៤៩ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មអុិច១៦ នៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ