លោកស្រី ស៊ិន ចរិយា អនុប្រធានគណៈកម្មាធិការអនុសាខាក្រុងខេមរភូមិន្ទ សហការជាមួយ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារចាស់ជរា និងគ្រួសារងាយរងគ្រោះបំផុតចំនួន០៤គ្រួសារ រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
នាឱកាសនោះលោកស្រីអនុប្រធាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
អំណោយដែលអនុសាខាផ្ដល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖
អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ២ដប ទឹកស៊ីអ៊ីវ ២ដប ស្ករស២គីឡូ អំបិល២គីឡូ ប្រេងឆា១លីត្រ តែ៦កញ្ចប់ ទឹកដោះខាប់៦កំប៉ុង ព្រមទាំងថវិកាចំនួន៥ម៉ឺនរៀល។
ដោយឡែកថវិកាផ្ទាល់របស់សង្កាត់ក្នុង១គ្រួសារៗ ទទួល បាន៤ម៉ឺនរៀល និងលោក យូ មី បានឧបត្ថម្ភថវិកាចំនួន ៥ម៉ឺន រៀលផងដែរ ។