ថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១
នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង និងនាយសង្កាត់រដ្ឋបាលជលផលស្រែអំបិល បានចូលរួមកិច្ចប្រជុំពិភាក្សាដើម្បីរៀបចំផែនការគ្រប់គ្រង កន្លែងនេសាទសហគមន៍សាលាម្នាង ក្រោមអធិបតីភាពលោក ស៊ូ ហ្ស៊ាត្រា អនុប្រធាននាយកដ្ឋានអភិវឌ្ឍសហគមន៍ ដែលប្រព្រឹត្តទៅ នៅសាលាឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុបចំនួន ១៧នាក់ ស្រី ០៤នាក់ ។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង



