/ / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះឈ្នះរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិ ទាំងមូលទទួលបានសន្តិភាព និងស្ថេរភាពនៅទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តីត្រេកអរ ទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ។ កត្តាសន្តិភាព និងស្ថេរភាពនយោបាយនេះហើយ ដែលធ្វើឱ្យខេត្តកោះកុងទទួលបានសមិទ្ធផលធំៗ មានការវិនិយោគ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យគួរជាទីមោទនៈបំផុត ក្នុងនោះសមិទ្ធផលធំៗមានជាអាទិ៍ដូចជា ផ្លូវជាតិលេខ៤៨ ស្ពានឆ្លងដៃព្រែក០៤កន្លែង ស្ពានព្រែកកោះប៉ោ វារីអគ្គិសនីធំៗចំនួន៣កន្លែង តំបន់សេដ្ឋកិច្ចពិសេសនាងកុក-កោះកុង និងក្រុមហ៊ុនយូញៀន ឌីវីឡុបមេនប៊ី គ្រុប ខូអិលធីឌី ដែល មានការចាប់អារម្មណ៍ដាក់ទុនច្រើនជាងគេចូលមកវិនិយោគលើទឹកដីកោះកុងយើងខ្ញុំ។ ចំពោះហេដ្ឋា រចនាសម្ព័ន្ធរូបវន្តដ៏ទៃទៀត ត្រូវបាននឹងកំពុងកសាង កែលម្អជាបន្តបន្ទាប់នៅទូទាំងខេត្ត សំដៅប្រែក្លាយ ទឹកដីខេត្តកោះកុង ជាទឹកដីនៃការទាក់ទាញ ប្រកបដោយភាពស្រស់បំព្រង និងផាសុខភាព ស័ក្តិសម ជាខេត្តដែលត្រូវបានប្រសិទ្ធនាមថាជា “តារារះនាទិសនិរតី» និងបានទទួលជ័យលាភីជា“ឆ្នេរ ស្អាតបំផុតលើពិភពលោក”។
ចំពោះតំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តកោះកុងសរុបមានចំនួន១៤កន្លែង ក្នុងនោះយើង មានរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត០៤កន្លែង រមណីយដ្ឋានធម្មជាតិ០៨កន្លែង និងរមណីយដ្ឋាន កែច្នៃ០២កន្លែង។ វិស័យទេសចរណ៍នៅក្នុងខេត្តកោះកុងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពោល គឺនៅមុនពេលដែលពិភពលោក ក៏ដូចជាប្រទេសយើងប្រឈមនឹងវិបត្តិនៃការរីករាលដាលជំងឺកូវីដ -១៩ កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមានការកើនឡើង ប៉ុន្តែចាប់ពីឆ្នាំ២០២០ រហូតមកដល់ ពេលបច្ចុប្បន្ន ដោយសារតែវិបត្តិនៃការរីករាលដានជំងឺកូវីដ -១៩ គឺភ្ញៀវទេសចរជាតិ និងអន្តរជាតិចូល មកលេងកំសាន្តនិងស្នាក់នៅក្នុងខេត្តកោះកុងមានការថយចុះបន្តិច។ យោងតាមរបាយការណ៍ភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ដែលបានចូលមកកំសាន្ត និងស្នាក់នៅក្នុងទឹកដីខេត្តកោះកុង ក្នុងឆ្នាំ២០២០ កន្លងទៅនេះគឺមានចំនួនប្រមាណជា៤៦០,០៩៤នាក់(បួនរយហុកសិបពាន់ កៅសិបបួននាក់) មាន ការថយចុះប្រមាណជា០៣% បើធ្វើការប្រៀបធៀបទៅនឹងរយៈពេលមួយឆ្នាំពេញដូចគ្នាក្នុងឆ្នាំ២០១៩ ។ ប៉ុន្តែបើពិនិត្យមើលទៅលើអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានវិញ ឃើញថាមានការ កើនឡើងជាបន្តបន្ទាប់ គិតមកត្រឹមឆ្នាំ២០២០ ខេត្តកោះកុងមានសណ្ឋាគារមានចំនួន១២កន្លែង ស្មើនឹង៤៤០បន្ទប់ផ្ទះសំណាក់មានចំនួន១១២កន្លែង ស្មើនឹង១,២២០បន្ទប់ ភោជនីយដ្ឋាន និង អាហារដ្ឋានមានចំនួន១៤៥កន្លែង។ ដែលកាលពីឆ្នាំ២០១៩ សណ្ឋាគារមានចំនួន១០កន្លែង ស្មើ នឹង៣១៦បន្ទប់ ផ្ទះសំណាក់មានចំនួន៩៦កន្លែង ស្មើនឹង១,១៩៧បន្ទប់ ភោជនីយដ្ឋាន និងអាហារ ដ្ឋានមានចំនួន០៩កន្លែង តែប៉ុណ្ណោះ។ ត្រង់ចំណុចនេះ សបញ្ជាក់ថាអ្នកវិនិយោគលើវិស័យផ្ទះ សំណាក់ នៅតែមានជំនឿ និងការទុកចិត្តចំពោះសន្តិសុខ និងស្ថេរភាព ដែលសង្ឃឹមថា នឹងមានភ្ញៀវទេសចរចូលមកកំសាន្តនៅខេត្តកោះកុងច្រើនឡើងៗនៅពេលដែលវិបត្តិ នៃការរីករាលដាលជំងឺ កូវីដ-១៩ ត្រូវបានបញ្ចប់។
ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមសំដែងនូវការអបអរសាទរចំពោះ លោក សុខ ចាន់គ្រឹះស្នា ដែលត្រូវបានក្រសួងទេសចរណ៍តែងតាំងជាប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុងនាឱកាសនេះ។ ជាមួយនឹងការអបអរសាទរចំពោះ លោកប្រធានមន្ទីរថ្មី នាងខ្ញុំក៏សូមយកឱកាសដ៏វិសេសវិសាលនេះ ថ្លែងអំណរគុណ និងកោតសរសើរចំពោះ លោក ប៊ុន បៀវ អតីតប្រធានមន្ទីរទេសចរណ៍ និង លោក ឃុន សំឃីត អនុប្រធានមន្ទីរទេសចរណ៍ និងមន្ត្រីក្រោមឱវាទទាំងអស់ ដែលកន្លងមកបាន ខិតខំអនុវត្តការងារប្រកបដោយឆន្ទៈ និងមនសិការវិជ្ជាជីល្អ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន និងចូលរួមចំណែកគ្រប់សកម្មភាព ដែលធ្វើឱ្យវិស័យទេសចរណ៍ក្នុងខេត្តកោះកុង ទទួលបានលទ្ធផល ល្អប្រសើរគួរឱ្យកត់សម្គាល់។ លើសពីនេះទៅទៀត នាងខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តដែលតែងតែផ្តល់នូវកិច្ចសហការ និងទំនាក់ទំនងដ៏ល្អប្រសើរជាមួយ អាជ្ញាធរខេត្ត អាជ្ញាធរក្រុង ស្រុក និងឃុំ សង្កាត់ ក៏ដូចជា មន្ទីរ អង្គភាពនានា ក្នុងការរៀបចំពិធី បុណ្យជាតិ និងព្រឹត្តិការណ៍សំខាន់នានាក្នុងខេត្ត ជាពិសេសការខិតខំបំរើសេវានានាជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានល្អ៕

អត្ថបទផ្សេងទៀត

  • មន្ទីរបរិស្ថាន/
    24/08/2026

    ការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន រួមជាមួយការិយាល័យគាំពារ នៃមន្ទីរបរិស្ថានខេត្តកោះកុង បានចុះផ្សព្វផ្សាយយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅសាលាបឋមសិក្សាស្មាច់មានជ័យ

  • ហេង គីមឆន/
    24/08/2026

    លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំ និងផ្ដល់បទសម្ភាសន៍ផ្ទាល់ ជាមួយគណៈប្រតិភូ នៃរដ្ឋលេខាធិការក្រសួងកិច្ចការព្រំដែន

  • មន្ទីរបរិស្ថាន/
    24/08/2026

    លោកនាយក-នាយករងឧទ្យានជាតិបូទុមសាគរ និងលោកនាយករងដែនជម្រកសត្វព្រៃតាតៃ បានចូលរួមកិច្ចប្រជុំប្រចាំខែរបស់លេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ និងក្រុមប្រឹក្សាប្រឡងប្រណាំងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីពិនិត្យ និងពិភាក្សាអំពីការអនុវត្តការងារពាក់ព័ន្ធនៅក្នុងមូលដ្ឋាន

  • មន្ទីរបរិស្ថាន/
    24/08/2026

    លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បើកកិច្ចប្រជុំស្ដីពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាពរបស់អង្គការដៃគូ នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ

  • រដ្ឋបាលស្រុកថ្មបាំង/
    24/08/2026

    រដ្ឋបាលឃុំថ្មដូនពៅ បានសហកាជាមួយ លោក ធោង ចន្ទ្រា ប្រធានការិយាល័យក្រសួងផែនការខេត្តកោះកុង លោក ឆម កវីសិទ្ធិពល អនុប្រធានការិយាល័យ រដ្ឋបាលស្រុកថ្មបាំង បើកកិច្ចប្រជុំ ស្ដីពីការអនុវត្តកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងការត្រួតពិនិត្យឧបករណ៍ថាប្លេត នៅសាលាឃុំថ្មដូនពៅ

  • រដ្ឋបាលស្រុកថ្មបាំង/
    24/08/2026

    នៅសាលាឃុំជីផាតរដ្ឋបាលឃុំជីផាតបានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលើកទី៥០អាណត្តិទី៥ ប្រចាំខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ម៉ឹង សុភា ប្រធានក្រុមប្រឹក្សាឃុំជីផាត ជាប្រធានអង្គប្រជុំ