ថ្ងៃចន្ទ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង២:០០ នាទីរសៀល នៅសាលាឃុំជីផាត
រដ្ឋបាលឃុំជីផាតបានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលើកទី៥០អាណត្តិទី៥ ប្រចាំខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព
លោក ម៉ឹង សុភា ប្រធានក្រុមប្រឹក្សាឃុំជីផាត ជាប្រធានអង្គប្រជុំ
_សមាសភាពចូលរួមប្រជុំមាន
១.សមាជិកក្រុមប្រឹក្សាឃុំចំនួន០៥រូប ស្រី០១រូប
២.ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជីផាត ៣.មណ្ឌលសុខភាពជីផាត
៤.មេភូមិ អនុភូមិ សមាជិកភូមិទាំង០៤ភូមិ
៥.នាយកសាលាបឋមសិក្សាទាំង៣សាលា និងនាយកវិទ្យាល័យជីផាត
៦.ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុឃុំនិងជំនួយការរដ្ឋបាលឃុំជីផាត
អង្គភាពជុំវិញឃុំ និងតំណាងប្រជាពលរដ្ឋ សរុបចំនួន ២៧នាក់ ស្រី ១០ នាក់។



