លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរ និងលោក វ៉េត សុនីម អនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីចំនួន ៣រូប បានបើកកិច្ចប្រជុំស្ដីពី វឌ្ឍនភាពនៃការអនុវត្តសកម្មភាពរបស់អង្គការដៃគូ នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ដោយមានការចូលរួមពី៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា អង្គការរុក្ខជាតិនិងសត្វព្រៃ ក្រុមហ៊ុនខ្លាយមេតផ្លាស និង Fishing Cat Ecological Enterprise សរុបចំនួន ១៥រូប នៅសាលប្រជុំមន្ទីរបរិស្ថានខេត្តកោះកុង។
ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦





