ថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទីព្រឹក លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំប្រជុំដោះស្រាយបញ្ហាដីធ្លីមួយកន្លែងមានទំហំទទឹង ១០០ម៉ែត្រ បណ្ដោយ ២១៥ម៉ែត្រ រវាងឈ្មោះ ជួន វណ្ណ: ជាមួយឈ្មោះ ម៉ែន ទ្រ ដែលមានទីតាំងនៅចំណុចព្រែកពពេល ស្ថិតក្នុងភូមិតាចាត ឃុំទួលគគីរ ប្រជុំសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។