/ / /

លោក ហួត សារឹម នាយករដ្ឋបាលសាលាស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំស្តីពីការស្រង់ស្ថិតិសំណង់…

ស្រុកកោះកុង៖ នៅថ្ងៃអង្គារ៍ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២១ វេលាម៉ោង ៨ៈ៤៥ នាទីព្រឹក នៅសាលប្រជុំសាលាស្រុកកោះកុង ដឹកនាំដោយលោក ហួត សារឹម នាយករដ្ឋបាលសាលាស្រុកកោះកុង តំណាងលោកអភិបាល នៃគណៈអភិបាលស្រុកកោះកុង បានបើកកិច្ចប្រជុំស្តីពីការស្រង់ស្ថិតិសំណង់ ដែលពុំមានច្បាប់អនុញ្ញាតសាងសង់ ស្ថិតនៅក្នុងឃុំត្រពាំងរូង នៃស្រុកកោះកុង ។ ដែលមានមាសភាពចូលរួមៈ លោកប្រធានការិយាល័យរៀបចំដែនដី​នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក លោកប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន លោកស្រីមេឃុំត្រពាំងរូង លោកជំទប់ទី១ និងជំទប់ទី២ ឃុំត្រពាំងរូង សរុបចំនួន ០៦ នាក់ ស្រី ០១ នាក់ ។ ក្នុងកិច្ចប្រជុំនេះ បានផ្តោតសំខាន់ទៅលើសំណង់ទាំងឡាយណា ដែលពុំទាន់មានច្បាប់អនុញ្ញាសាងសង់ ត្រូវឱ្យមា្ចស់សំណង់នោះ ធ្វើច្បាប់សាងសង់ជាបន្ទាន់ ទៅតាមលិខិតបទដ្ឋានរបស់ក្រសួង ហើយបើគាត់មិនព្រមធ្វើច្បប់តាមការណែនាំម្តង ជាពីរដងទេនោះ ត្រូវបិទសំណង់របស់គាត់តែម្តង ។

ប្រភពៈ សន សេង

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    31/07/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានស្តីទី​ មន្ទីរធម្មការនិងសាសនាខេត្ត​ និងសហការី​ បានចូលរួមសម្របសម្រួលក្នុងពិធីប្រគេនទៀនចាំណាំព្រះវស្សានុងទេយ្យទានរបស់ឯកឧត្តម​ ថុង​ ណារុង​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងលោកជំទាវ​ ឈី​ វ៉ា​ អភិបាលនៃគណៈអភិបាលខេត្ត​ នៅវត្តទេពនិមិត្ត​ និងវត្តជោតញ្ញាណ​ ក្នុងពិធីបុណ្យអាសាឡ្ហបូជា

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    30/07/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានដឹកនាំមន្ត្រី បុគ្គលិកក្រោមឱវាទ រៀបចំកិច្ចប្រជុំរួមប្រចាំខែកក្កដា ឆ្នាំ២០២៦។

  • រដ្ឋបាលស្រុកគិរីសាគរ/
    30/07/2026

    លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានដឹកនាំ លោក គឹម រម្នី អភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក អាជ្ញាធរភូមិ ឃុំចុះសួរសុខទុក្ខ នឹងឧបត្ថម្ភគ្រឿងឧបភោគ បរិភោគមួយចំនួនជូនប្រជាពលរដ្ឋ ដែលចាស់ជរា ក្រីក្រចំនួន៦គ្រួសារ នៅឃុំកោះស្ដេច នឹងឃុំភ្ញីមាស

  • ហេង គីមឆន/
    30/07/2026

    លោក ហេង គីមឆន នាយករង រដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារ កាត់ដើមឈើ ដែលធ្វើឱ្យស្ទះទឹកពេលជំនន់ទឹកភ្លៀង ដែលស្ថិតនៅតាមប្រឡាយ ក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    30/07/2026

    លោកស្រី គ្រី សោភ័ណ ប្រធាក្រុមប្រឹក្សាស្រុក​ លោកស្រី អ៉ិន សុភី អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក​ ព្រមទាំង មន្ត្រីរាជការសាលាស្រុកបូទុមសាគរ​ បាននាំយកនូវទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចន្ទមុន្នីរាម (ហៅវត្តអណ្តូងទឹក)

  • រដ្ឋបាលស្រុកបូទុមសាគរ/
    30/07/2026

    លោក កែវ នីបូរ៉ា សមាជិកក្រុមប្រឹក្សាស្រុក លោក ខេង សំខាន់ អភិបាលរងស្រុក ចូលរួមអមដំណើរ លោក គិត សុផា អភិបាលរងខេត្ត តំណាង លោកជំទាវ ឈី វ៉ា អភិបាលនៃគណ:អភិបាលខេត្តកោះកុង នាំយកនូវទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន២វត្ត រួមមាន វត្តអង្គសិលាមុនីថ្មស (ហៅវត្តថ្មស) និងវត្តគិរីសាគរ (ហៅវត្តចម្លងគោ)