០១/០២/២០២១(វេលាម៉ោង០២:៣០នាទីរសៀល)
.............................................
លោកស្រី អុិន សោភ័ណ្ឌ អភិបាលរង នៃគណអភិបាលស្រុក បានដឹកនាំក្រុមការងារស្រុក បានពាំនាំថវិកា លោកជំទាវ មិថុនា ភូថង អភិបាល នៃគណអភិបាលខេត្តកោះកុងចំនួន ៥០០,០០០រៀល (ប្រាំរយពាន់រៀលគត់) ចូលរួមចំណែកជាមួយគ្រួសារសព្វលោកស្រី ឈេង សាវី ដែលត្រូវបានជនដៃដល់សំលាប់កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅចំណុច ចំណោតដីខ្មៅ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង។ គ្រួសារជនរងគ្រោះរស់នៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរខេត្តកោះកុង ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
..........................................
ថ្ងៃចន្ទ ៤ រោច ខែមាឃ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១
កុម្ភៈ 1, 2021