ខេត្តកោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានប្រគល់ភារកិច្ចជូនលោក ឃឹម ច័ន្ទឌី អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង ដើម្បីដឹកនាំសម្របសម្រួល និងសហការរៀបចំបេក្ខភាពក្រុងខេមរភូមិន្ទ ក្នុងការចូលរួមប្រឡងប្រណាំងចលនាទីក្រុងស្អាតឆ្នាំ២០២១-២០២៣ នាពេលខាងមុខ។ បន្ទាប់ពីការកែសម្រួលសមាសភាពនេះ ក្រុមការងារនឹងកំណត់នូវសូចនាករសំខាន់ៗឡើងវិញ ក្នុងគោលបំណងធានាឲ្យបាននៅការទទួលលក្ខណៈវិនិច្ឆ័យវិជ្ជមានខ្ពស់ និងប្រសើរជាងមុន៕



