/ / /

ពិធីបើកការដ្ឋានសាងសង់អគាររដ្ឋបាលឃុំឬស្សីជ្រុំ និងឃុំតាទៃលើ នៃស្រុកថ្មបាំង

លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់អគាររដ្ឋបាលឃុំឬស្សីជ្រុំ និងឃុំតាទៃលើ នៃស្រុកថ្មបាំង។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ក្នុងស្រុកថ្មបាំងទាំងមូល មានអគាររដ្ឋបាល ជាលក្ខណៈស្តង់ដារ របស់ក្រសួងមហាផ្ទៃ ទូទាំងស្រុក ជាក់ស្តែងថ្ងៃនេះ ជាការបើកការដ្ឋាននាពេលនេះ សូមអាជ្ញាធរឃុំជួយពិនិត្យ និងតាមដានការសាងសង់អគារប្រកបដោយគុណភាព និងប្រើប្រាស់បានយូរ សម្រាប់បម្រើសេវា ជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន និងរក្សាឯកសារបានល្អប្រសើរ ជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋក្នុងឃុំ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    16/06/2026

    លោក ហុង ប្រុស អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោក កុក សំអ៊ាន ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីស្រុក និងអាជ្ញាធរ ភូមិ ឃុំ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការធ្វើបច្ចុប្បន្នភាពព្រំប្រទល់រដ្ឋបាលរវាងខេត្តព្រះសីហនុ និង ខេត្តកោះកុង

  • មន្ទីរកិច្ចការនារី/
    16/06/2026

    សារលិខិតថ្វាយព្រះពរសូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៩០ យាងចូល ៩១ ព្រះវស្សា

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    16/06/2026

    លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង ដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ សមាជិកភូមិ៣ និងជំនួយការរដ្ឋបាលឃុំ បានចូលរួមសហការជាមួយលោកស្រី គង់ វាសនា អនុប្រធាន គណៈកម្មាធិ ការកាកបាទក្រហមស្រុកមណ្ឌលសីមា ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់អនុសាខាកាកបាទក្រហមស្រុកប្រគល់ជូនគ្រួសារក្រីក្រ នៅភូមិ៣ ឃុំប៉ាក់ខ្លង ចំនួន០២គ្រួសារ

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    16/06/2026

    លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ បានដឹកនាំក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងជំនួយការឃុំ ទទួលស្វាគមន៍ការចុះមកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិការបស់រដ្ឋបាលឃុំទួលគគីរ

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    16/06/2026

    លោក អ៉ិន ញឿន នាយករងរដ្ឋបាលសាលាស្រុកមណ្ឌលសីមា និងលោក ឃួន គឹមសុង មន្រ្តីការិ.ក.ធ.ប ស្រុក សហការជាមួយកម្លាំងកង រាជអាវុធហត្ថស្រុក អាជ្ញាធរឃុំប៉ាក់ខ្លង និងមន្រ្តីប៉ុស្តិ៍នគរបាលឃុំប៉ាក់ខ្លង បានចុះពិនិត្យទីតាំងលក់និងទទួលទិញផលនេសាទគ្រឿងសមុទ្របានចំនួន ៦ទីតាំង ស្រុកមណ្ឌលសីមា

  • ហេង គីមឆន/
    16/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមទស្សនាក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ក្នុងការប្រកួត នៅថ្នាក់ជាតិលើកទី៣