រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដឹកនាំមន្ត្រីពាក់ព័ន្ធ ចូលរួមប្រជុំពិភាក្សាករណីទំនាស់ដីធ្លីទំហំ១៥ហិកតា នៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដឹកនាំមន្ត្រីពាក់ព័ន្ធ ចូលរួមប្រជុំពិភាក្សាករណីទំនាស់ដីធ្លីទំហំ១៥ហិកតា នៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំ អភិបាលស្រុកស្រែអំបិល ប្រធានការិយាល័យភូមិបាលស្រុកស្រែអំបិល មេឃុំបឹងព្រាវ និងអ្នកពាក់ព័ន្ធ និងមានការចូលរួមពីភាគីទំនាស់ ដើម្បីចូលរួមកិច្ចប្រជុំពិភាក្សា ករណីទំនាស់ដីធ្លីទំហំ ១៥ ហិកតា នៅឃុំបឹងព្រាវ ស្រុកស្រែអំបិលខេត្តកោះកុង។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅវិមានសន្តិភាព ក្រោមអធិបតីភាពឯកឧត្តម ដួង ដារ៉ា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

អត្ថបទទាក់ទង