លោកស្រី ឈី វ៉ា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) វិស័យសាលាខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាលខេត្ត និងជាប្រធាន ស.ស.យ.ក. ខេត្ត បានដឹកនាំក្រុមការងារ ស.ស.យ.ក ខេត្ត ចុះចែកកង់ ២០គ្រឿង ជាអំណោយរបស់លោកជំទាវអភិបាលខេត្ត និង ភួយ មុង កន្ទេល ១១ឈុត ព្រមទាំងសៀវភៅដែលជាការរួមចំណែករបស់ក្រុមការងារ ជូនដល់កុមារកំព្រា និងកុមារក្រីក្រ និងចែកជូនអង្ករ១០០គ.ក្រ និងគ្រឿងបរិភោគដល់គ្រួសារក្រីក្រចំនួន២គ្រួសារ នៅមណ្ឌលកុមារកំព្រាខេត្តកោះកុង។ នៅក្នុងកម្មវិធីនេះផងដែរលោកស្រី ឈី វ៉ា បាននាំយកមតិផ្តាំផ្ញើរបស់លោកជំទាវអភិបាលខេត្ត ឱ្យក្មេងៗត្រូវខិតខំរៀនសូត្រ ចេះថែរក្សាអនាម័យ សុខភាព និងត្រូវរៀបចំខ្លួនឱ្យបានល្អ ដើម្បីក្លាយជាមនុស្សល្អក្នុងសង្គម នាថ្ងៃអនាគត៕