រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចុះពិនិត្យផ្ទៀងផ្ទាត់ជាក់ស្ដែងទីតាំងដីគម្របព្រៃឈើឆ្នាំ២០០២ មួយកន្លែង ដែលសង្ស័យមានការកាប់រានព្រៃ ឈូសឆាយដីព្រៃ

ថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១

ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឺក  បានចុះពិនិត្យផ្ទៀងផ្ទាត់ជាក់ស្ដែងទីតាំងដីគម្របព្រៃឈើឆ្នាំ២០០២  មួយកន្លែង  ដែលសង្ស័យមានការកាប់រានព្រៃ ឈូសឆាយដីព្រៃ ត្រង់ចំណុច 11 º 10' 00.6" N ; 103 º 29 ' 15.1" E  ស្ថិតក្នុងភូមិសាស្ត្រឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង (នេះបើតាមការចុចយកចំណុច ពីលើអាកាសដែលផ្ដល់ឱ្យដោយប្រធានរដ្ឋបាលព្រៃឈើ)។ តាមការបញ្ជាក់បឋមពីក្រុមការងារទីតាំងនោះ ជាដីព្រៃបម្រុងស្មាច់  ដីជាំទឹក  គ្មានផ្លូវធ្វើដំណើរ ក្រុមការងារប្រើប្រាស់ទូក ជាមធ្យោបាយ។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង