ថ្ងៃច័ន្ទ ១៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០
នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង និងមន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង ០១រូប បានចូលរួមកិច្ចប្រជុំពិភាក្សាការងារល្បាត ការពារដែនជម្រកសុវត្ថិភាពត្រីកាម៉ុងពាមក្រសោប ក្រោមអធិបតីភាពលោកស្រីមេឃុំ និងមានការចូលរួមពីលោកក្រុមប្រឹក្សាឃុំ និងគណៈកម្មការសហគមន៍នេសាទ ដែលប្រព្រឹត្តទៅនៅសាលាឃុំពាមក្រសោប មានអ្នកចូលរួមសរុបចំនួន ០៨ នាក់ ស្រី ០១នាក់។
ប្រភព៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង