រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពលាងសំអាតផ្លូវសាធារណៈ ក្នុងក្រុងខេមរភូមិន្ទ

ថ្ងៃអាទិត្យ ១៣ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០:ដោយយោងតាម ប្រសាសន៍របស់ លោក ជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង ហើយនិង លោក អភិបាលក្រុង ដើម្បីរៀបចំ តុបតែងលម្អ សោភ័ណភាពខេត្ត សម្រាប់បុណ្យសកល ឆ្នាំ ២០២០ ឈានចូលឆ្នាំ ២០២១ ខាងមុខនេះ លោក ឈឹម ចិន អភិបាលរងក្រុង រួមសហការពីកម្លាំងស្នងការដ្ឋាននគរបាលខេត្ត បានដឹកនាំក្រុមការងារ ដែលមានកម្លាំងស្នងការនគរបាលខេត្ត , ក្រុង សង្កាត់ និងបងប្អូនប្រជាការពារ ចុះធ្វើសកម្មភាពបាញ់ទឹកលាង សម្អាតផ្លូវតាមសួនច្បារ ,ផ្លូវសាធារណៈសំខាន់ៗក្នុងក្រុង ដើម្បីចាំទទួលភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ មកទស្សនា ខេត្តកោះកុង ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង