……………………………………
លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំក្រុមការងារឃុំរួមមាន សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងមេភូមិភ្ញីមាស ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជំងឺសម្រាកព្យាបាលនៅក្នុងប៉ុស្តិ៍សុខភាពភ្ញីមាស ក្នុងនោះរដ្ឋបាលឃុំបានឧបត្ថម្ភគ្រែអ្នកជំងឺចំនួន៤គ្រែ ទៅប៉ុស្តិ៍សុខភាពភ្ញីមាស ជាថវិការបស់រដ្ឋបាលឃុំ (សេវាសង្គម) ស្ថិតនៅភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្ដកោះកុង។
…………………………………….
ថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆាំ្នមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆាំ្ន២០២៦
JUNE 9,2026




