……………………………………
លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំក្រុមការងារឃុំរួមមាន សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិភ្ញីមាស និងអនុភូមិកៀនក្រឡាញ់ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលត្រូវខ្យល់កន្ត្រាក់ ប៉ះពាល់ផ្ទះចំនួន២ គ្រួសារ
១, ឈ្មោះ ងិន ហាក់ ប្រជាពលរដ្ឋភូមិភ្ញីមាស បានដំបើកស៊ីប្រូ ៣សន្លឹក ក្នុងនោះ រដ្ឋបាលឃុំបានឧបត្ថម្ភថវិកាចំនួន ៨ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន
២, ឈ្មោះ ហង្ស មុំ ប្រជាពលរដ្ឋភូមិកៀនក្រឡាញ់ បានដំបើកស័ង្កសី ៣សន្លឹក ក្នុងនោះរដ្ឋបាលឃុំបានឧបត្ថម្ភថវិកាចំនួន១០ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ជាថវិការរបស់រដ្ឋបាលឃុំ (សេវាសង្គម)។
ស្ថិតនៅភូមិភ្ញីមាស និងភូមិកៀនក្រឡាញ់ នៃឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្ដកោះកុង។
…………………………………….
ថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆាំ្នមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆាំ្ន២០២៦
JUNE 9,2026





