លោក ខេង សំខាន់ អភិបាលរង នៃគណ:អភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យលើសេចក្តីព្រាងរបាយការណ៍លេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រចាំខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោកនាយករដ្ឋបាលស្តីទី លោក លោកស្រី ប្រធានការិយាល័យពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ លោកមេឃុំ និជំទប់ទី១ឃុំ នាយក តំបន់ការពារធម្មជាតិទាំង៣ និងលោក លោកស្រី ដែលពាក់ព័ន្ធ ។
ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០២:៣០ នាទីរសៀល










