លោក ម៉ឹក ឡាំង ជំទប់ទី១ឃុំប្រឡាយ និងលោកស្រី ជុច ស្ដើង សមាជិកក្រុមប្រឹក្សាឃុំ បាអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនដល់គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងអ្នកប្រកបរបររត់ម៉ូតូកង់បី ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ នៅខេត្តកោះកុង។ ក្រោមអធិបតីភាព លោកស្រី អ៉ី នារីនេត អភិបាល នៃគណៈអភិបាលរងខេត្តកោះកុង លោក លូង សុខខេង ប្រធាននាយកដ្ឋាន គោលនយោបាយ និងនីតិកម្ម នៃមូលនិធិជាតិជំនួយសង្គម តំណាងឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា។
ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។
ប្រភពៈម៉ឹក ឡាំង









