លោក តុង យ៉ាវ បានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃគណខេត្ត ស្រុក និងព្រះគ្រូចៅអធិការវត្តទាំងពីរគណៈ ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រតិភូអមដំណើរ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលស្តីទីខេត្ត មេបញ្ជាការកងប្រដាប់អាវុធខេត្តទាំង៣ប្រភេទ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ថ្នាក់ដឹកនាំឥស្លាមសាសនា គ្រឹស្តសាសនា អាចារ្យ និងចាស់ព្រឹទ្ធាចារ្យ នៅសាលមហោស្រពខេត្តកោះកុង។
ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង៨:០០នាទីព្រឹក












