ពិធីប្រកាសចូលកាន់មុខតំណែង លោក គង់ ចន្ទថុល្ល ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នៅសាលមហោស្រពខេត្តកោះកុង ។
ស្ថិតក្នុងពិធីដ៏វិសេសវិសាលនោះក៏មានការនិមន្តចូលរួមពី
- ព្រះមេគណទាំងពីរគណៈ ព្រះមន្ត្រីសង្ឃ ចៅអធិការគ្រប់វត្តទូទាំងខេត្ត
- ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក
- លោកជំទាវ ចេង វន្នី សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត
- លោកស្រី អ៉ី នារីនេត អភិបាលខេត្តស្តីទី តំណាងលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្ត
- លោក ជា សូវី អភិបាលរងខេត្ត ទទួលបន្ទុកផែនសង្គមកិច្ចនិងសាសនា
- តំណាងសាលាដំបូង និងព្រះរាជអាជ្ញា
- លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត
ក្រោយចប់កម្មវិធី ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានអញ្ជេីញពិនិត្យស្ថានភាពនិងអាគារមន្ទីរធម្មការនិងសាសនា ។
ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦
September 7, 2026



















































