ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦

នៅព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឃនៈ ប្រធានគណៈកម្មការបច្ចេកទេស និងជាអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានដឹកនាំសមាជិក សមាជិកា រៀបចំកិច្ចប្រជុំគណៈកម្មការបច្ចេកទេសរបស់មន្ទីរពេទ្យប្រចាំខែសីហា ឆ្នាំ២០២៦ ដោយមានការពិភាក្សាលើការពង្រឹងបច្ចេកទេសថែទាំ ព្យាបាល ការយកចិត្តទុកដាក់លើអ្នកជំងឺ និងការរៀបចំគោលការណែនាំសម្រាប់ថែទាំ ព្យាបាលជំងឺសំខាន់មួយចំនួនទៀតដែលជួបញឹកញាប់ (Algorithm) បន្ថែមទៀត សម្រាប់ប្រើប្រាស់ក្នុងមន្ទីរពេទ្យ ក្នុងគោលបំណងធ្វើឱ្យបម្រើសេវា ការថែទាំ ព្យាបាលក្នុងមន្ទីរពេទ្យ កាន់តែមានគុណភាព ប្រសិទ្ធិភាព សុវត្ថិភាព និងទំនុកចិត្តពីប្រជាពលរដ្ឋ។




