/ / /

លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឃនៈ ប្រធានគណៈកម្មការបច្ចេកទេស និងជាអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានដឹកនាំសមាជិក សមាជិកា រៀបចំកិច្ចប្រជុំគណៈកម្មការបច្ចេកទេសរបស់មន្ទីរពេទ្យប្រចាំខែសីហា ឆ្នាំ២០២៦។

ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦

នៅព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឃនៈ ប្រធានគណៈកម្មការបច្ចេកទេស និងជាអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានដឹកនាំសមាជិក សមាជិកា រៀបចំកិច្ចប្រជុំគណៈកម្មការបច្ចេកទេសរបស់មន្ទីរពេទ្យប្រចាំខែសីហា ឆ្នាំ២០២៦ ដោយមានការពិភាក្សាលើការពង្រឹងបច្ចេកទេសថែទាំ ព្យាបាល ការយកចិត្តទុកដាក់លើអ្នកជំងឺ និងការរៀបចំគោលការណែនាំសម្រាប់ថែទាំ ព្យាបាលជំងឺសំខាន់មួយចំនួនទៀតដែលជួបញឹកញាប់ (Algorithm) បន្ថែមទៀត សម្រាប់ប្រើប្រាស់ក្នុងមន្ទីរពេទ្យ ក្នុងគោលបំណងធ្វើឱ្យបម្រើសេវា ការថែទាំ ព្យាបាលក្នុងមន្ទីរពេទ្យ កាន់តែមានគុណភាព ប្រសិទ្ធិភាព សុវត្ថិភាព និងទំនុកចិត្តពីប្រជាពលរដ្ឋ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    08/09/2026

    លោកស្រី សុខ ណូ សមាជិកក្រុមប្រឹក្សាឃុំជីផាត បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនដល់គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងអ្នកប្រកបរបររត់ម៉ូតូកង់បី ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ នៅខេត្តកោះកុង។ ក្រោមអធិបតីភាព លោកស្រី អ៉ី នារីនេត អភិបាល នៃគណៈអភិបាលរងខេត្តកោះកុង។

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    08/09/2026

    លោក សេង ប៊ុណ្ណា​ នាយខណ្ឌរដ្ឋបាលជលផលកោះកុង និងលោក នាយ សាលួត មន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង បានសហការជាមួយក្រុមការងារអង្គការអភិរក្សសត្វសមុទ្រ (MCC) ចុះដាក់ពង្រាយ សំណង់ជម្រកត្រីសិប្បនិម្មិត ក្នុងកន្លែងសហគមន៍នេសាទជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង 

  • មន្ទីរធម្មការ និងសាសនា/
    08/09/2026

    ពិធីប្រកាសចូលកាន់មុខតំណែង​ លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ ក្រោមអធិបតីភាព​ ឯកឧត្តមបណ្ឌិត​ ចាយ​ បូរិន​ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា​

  • មន្ទីរបរិស្ថាន/
    07/09/2026

    លោក ហូ សុភ័ណ្ឌ អនុប្រធានស្នាក់ការកណ្ដាលឧទ្យានុរក្សឬស្សីជ្រុំថ្មបាំង និងអនុប្រធានស្នាក់ការឧទ្យានុរក្សឆាយតាហ៊ីង ដែលកំពុងអនុវត្តគម្រោងកម្មវិធីអភិរក្សតំបន់ទេសភាពជួរភ្នំក្រវាញកណ្ដាល នៃឧទ្យានជាតិជួរភ្នំក្រវាញ ក្រសួងបរិស្ថាន បានចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីគោលការណ៍លើការធ្វើសារពើភ័ណ្ឌព្រៃឈើ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    07/09/2026

    លោក តុង យ៉ាវ បានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

  • រដ្ឋបាលស្រុកបូទុមសាគរ/
    07/09/2026

    លោក ពេជ្រ សិលា អភិបាលស្ដីទី ស្រុកបូទុមសាគរ បានដឹកនាំការិយាល័យជំនាញពាក់ព័ន្ធ នៃរដ្ឋបាលស្រុក និងអាជ្ញាធរ ភូមិ ឃុំ សហការជាមួយក្រុមការងារ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ(អ.ដ.ក) ចូលរួមប្រជុំ ពិភាក្សាសម្រុះសម្រួលផ្សះផ្សាវិវាទ លើសំណុំរឿងលេខ១២៨៣/២៦ សវ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ របស់ អ.ដ.ក ពាក់ព័ន្ធនឹងវិវាទដីធ្លី ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង