រដ្ឋបាលសង្កាត់ដងទង់ បានរៀបចំកិច្ចប្រជុំគណ:កម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារសង្កាត់ដងទង់ ប្រចាំខែសីហា ឆ្នាំ២០២៦ ដឹកនាំដោយ លោក សុះ សុប អនុប្រធានគណ:កម្មាធិការ។
របៀបវារ:នៃកិច្ចប្រជុំមានដូចខាងក្រោម៖
១- ពិនិត្យ និងអនុម័ត លើរបាយការណ៍ប្រចាំខែសីហា ស្ដីពីការអនុវត្តការងារសេវាសង្គម និងការងារអាហារូបត្ថម្ភ
២- ពិនិត្យ និង អនុម័ត លើរបាយការណ៍ប្រចាំខែសីហា ស្ដីពីការអនុវត្តថវិកាសេវាសង្គម
៣- ពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានាដែលពាក់ព័ន្ធនឹងការងារសេវាសង្គម
៤- ពិភាក្សា និងអនុម័ត លើផែនការការងារសម្រាប់ខែបន្ទាប់។
សមាសភាពចូលរួមប្រជុំសរុប ១៧នាក់ ស្រី ០៧នាក់
វេលាម៉ោង ១៤:៣០នាទីរសៀល
នៅសាលាសង្កាត់ដងទង់។
ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦
#ប្រភពរដ្ឋបាលសង្កាត់ដងទង់








