មន្ទីរបរិស្ថានខេត្តកោះកុង ៖ ថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០២០ កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការល្បាតស្រែអំបិលចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងភូមិសាស្រ្តភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកស្រែអំបិល ខេត្តកោះកុង បានជួបប្រទះរថយន្ត០១គ្រឿងពណ៌សរពាក់ស្លាកលេខភ្នំពេញ៣ B៤៦១៦ ទំងន់២.៥បានដឹកឈេីក្តារ ដួងចែមចំនួន ៤៥សន្លឹក ដោយគ្មានលិខិតអនុញ្ញាត។ កម្លាំងយើងក៍បានធ្វើការឃាត់ និងបានរឹបអូសយកវត្ថុតាងមករក្សាទុកនៅស្នាក់ការល្បាតស្រែអំបិល និងកសាងកំណត់ហេតុដោះស្រាយតាមនីតិវិធីច្បាប់៕