យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តកោះកុងទាំងអស់ មានសេចក្តីក្តុក ក្ដួល ក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំងបំផុតដោយបានទទួលដំណឹងថា ឯកឧត្តម កាយ សំរួម ទីប្រឹក្សា រាជរដ្ឋាភិបាលកម្ពុជា និងជាអតីតប្រធានក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី១ អាណត្តិទី២ និងអាណត្តិទី៣ ដែលបានទទួលមរណភាពកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០៖០៩នាទីយប់នៅមន្ទីរពេទ្យរាជ ធានីភ្នំពេញ ក្នុងជន្មាយុ៧៥ឆ្នាំដោយរោគាពាធ។
មរណភាពរបស់ ឯកឧត្តម កាយ សំរួម គឺជាការបាត់បង់នូវឧត្តមស្វាមី លោកឪពុក លោកឪពុក ក្មេក និងជាជីតាដ៏ឧត្តុង្គឧត្តម ប្រកបដោយព្រហ្មវិហារធម៌ និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះក្រុម គ្រួសារ ។ លើសពីនេះទៅទៀត គឺជាការបាត់បង់នូវឥស្សរជន និងថ្នាក់ដឹកនាំប្រកបទៅដោយគុណធម៌ដ៏ឆ្នើម មួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងបានរួម ចំណែកយ៉ាងធំធេងក្នុងការដឹកនាំ កសាង និងអភិវឌ្ឍន៍ខេត្តកោះកុង ឱ្យមានការរីកចម្រើនលើគ្រប់វិស័យឥត ឈប់ឈរ ក្នុងរយៈពេល ៣ អាណត្តិកន្លងទៅ ដោយពុំមានសេចក្តីនឿយហត់រហូតមកដល់ចុងបញ្ចប់នៃជីវិត ។
ក្នុងឱកាសដ៏ក្រៀមក្រំ និងប្រកបដោយសេចក្ដីវិយោគដ៏ជ្រាលជ្រៅនេះ យើងខ្ញុំទាំងអស់គ្នា សូមចូល រួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយ លោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់នៃ សព ។ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃមន្ទីរធម្មការនិងសាសនាខេត្តកោះកុង សូមចងចាំជានិច្ចនូវគំរូ វីរភាព ស្មារតីដឹកនាំ គុណធម៌ដឹកនាំ និងការលះបង់ដ៏ធំធេងរបស់ ឯកឧត្តម ជារៀងរហូត។
ជាថ្មីម្តងទៀតក្នុងឱកាសដ៏សែនសោកសង្រេង និងក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួង ដល់គុណព្រះរតនត្រៃសូមដឹកនាំវិញ្ញាណក្ខន្ធ ឯកឧត្តម កាយ សំរួម បានទៅកាន់សុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ។

