លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៦ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក លើរបៀបវារៈដូចខាងក្រោម :
១/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញ លើកទី២៦ អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក
២/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញ លើកទី២៥ អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក
៣/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលស្រុកប្រចាំខែកក្កដានិងលើកទិសដៅអនុវត្តការងារបន្តប្រចាំខែសីហាឆ្នាំ២០២៦
៤/ពិនិត្យ និងអនុម័ត សេចក្តីព្រាងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភឋជូនដល់មន្រ្តីរាជការនៃរដ្ឋបាលស្រុកបូទុមសាគរប្រចាំខែមិថុនានិងកក្កដា ឆ្នាំ២០២៦។
៥/ពិនិត្យ និងអនុម័តលើការស្នើសុំបង្វែរឥណទានពីការចំណាយ ដែលមិនបានគ្រោងទុក
៦/ពិនិត្យ និងអនុម័តលើរបាយការលទ្ធផលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកឆ្នាំ២០២៦
៧/ពិនិត្យ និងអនុម័តលើរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៦ ស្តីពីការអនុវត្តមូលនិធិគាំទ្រការផ្តល់សេវាឃុំសង្កាត់ របស់រដ្ឋបាលស្រុកបូទុមសាគរ
៨/ផ្សេងៗ
-កាផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ
-មតិបូកសរុប និងបិទអង្គប្រជុំ
ដោយមានការចូលរួមពី៖ លោក ក្រូច បូរីសីហា អភិបាលស្រុក សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក លោក នាយក នាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំ ឬសមាជិកក្រុមប្រឹក្សាឃុំ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ សរុបចំនួន ៤១នាក់/ស្រី ០៦នាក់។ នៅសាលប្រជុំ(ខ)សាលាស្រុកបូទុមសាគរ
ថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២:០០ នាទីរសៀល។















