នៅអង្គារ៣រោច ខែកត្តិក ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង ដឹកនំាដោយ លោក នួន ពន្លឺ អនុប្រធានមន្ទីរទទួលបន្ទុកការងារសំណង់ បានសហការជាមួយអជ្ញាធរ ចុះធ្វើកំណត់ហេតុសំណង់របស់លោក ងួន សុវណ្ណ និង អ្នកស្រី ហុង ដានី ស្ថិតនៅភូមិ២ សង្កាត់ស្មាច់មានជយ័ ក្រុងខេមរភូមិន្ទ ខេត្ត កោះកុង
សមាសភាពចូលរួម៖
លោក សូ សុខា ប្រធានការិយាលយ័រដ្ឋបាលតំណាងក្រុង
លោ ញ៉ែម យី ចៅសង្កាត់រងទី១
លោក គិត សុធា មន្ត្រីភូមិបាលក្រុង
លោកស្រី សួន គន្ធី មេភូមិ០៣
លោកមិត្ត ចាន់បូរ៉ា អនុការិយាលយ័សំណង់
ងួន សុវណ្ណ ម្ចាស់សំណង់
ហុង ដានី ម្ចាស់សំណង់